ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន

ចិន: កម្ពុជាបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន:

១/​ អនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច​ (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន​ Alibaba លេីថ្នាលបច្ចេកវិទ្យាកម្ពុជា​ ដេីម្បីលេីកកម្ពស់ការនាំចេញ,​ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច,​ ការកសាងសមត្ថភាព​ និងបច្ចេកវិទ្យាឌីជីថល​ និងវិស័យទេសចរណ៍។

២/​ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។

៣/​ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។

រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia