លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតំណាងដ៍ខ្ពង់ខ្ពស់ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអាទិត្យថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៩ បានជួបសំ ណេះសំណាលជាមួយបហរជាពលរដ្ឋនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថា”ការជួយប្រជាពលរដ្ឋគឺយើងមិនត្រូវប្រកាន់ជំនឿសាសនាពណ៌សមបុរ និន្នាការនយោ បាយអ្វីទាំងអស់ “។
លោកឧកញ៉ាឡូវ ហ៊ឹង បានថ្លែងថា” ថ្ងៃនេះខ្ញុំបាននាំមកនូវប្រ ហុក និងថវិកា ថ្នាំពេទ្យមួយចំនួន ផ្តល់ជូនអ្នកឈឺ អ្នកស្លាប់ក្នុងគោល បំណងដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ “។
លោកឧកញ៉ាឡូវ ហ៊ឹង បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំសូមពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែងគិតគូរនិង យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូល ដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ។
លោកឧកញ៉ាបន្ថែមថា សម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូម ពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិចច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំក៏ដូចជានៅក្នុងសង្គមជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។