ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមពលរដ្ឋស្នើសុំទៅអភិបាលខេត្តកពតចាត់វិធានការលើ”ករណីកាស៊ីណូយីហោ សុខ គីមម៉េង បើកឲខ្មែរចូលលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមិនហ៊ានបង្រ្កាប”

កំពត:ក្រុមពលរដ្ឋស្នើសុំទៅអភិបាលខេត្តកពត ករណីកាស៊ីណូយីហោ សុខ គីមម៉េង បើកឲខ្មែរចូលលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្រ្កាប។

កាសុីណូជ្រកក្រោមស្លាកយីហោសុខ គីមម៉េង ត្រូវពលរដ្ឋនិង មន្ត្រីមួយចំនួនឲ្យដឹងថា កំពុងបើកបើកដៃអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម៉ាសេរីដោយមិនញញើត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសោះឡើយ។
សេចក្តីរាយការណ៍ពីពលរដ្ឋនិងមន្ត្រីនៅទីនោះនិយាយថា ទីតាំង ស្ថិតនៅក្នុង ឃុំគ្រឹល ស្រុកកំពុងត្រាច ខេត្តកំពត បនល្បែងស៊ីសងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា សង្វៀនបញ្ជល់មាន់ បៀ និងបាល់ការ៉ាត់កំពុងបើកដំណើរការដោយសេរី ។
ប្រភពពីប្រជាពលរដ្ឋលេីកឡេីងថា កាសុីណូយីហោ សុខ គីមម៉េង មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពពួនគ្នាយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេស។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការនោះទេ បែរជានាំគ្នាសម្ងំស្ងៀមទៅវិញ ។
ពលរដ្ឋលើកឡើងថាពួកគាត់មានការព្រួយបារម្មណ៍អំពីសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានរបស់ពួកគាត់ រស់នៅខ្លាចកេីតមាននូវអំពេី លួច.ឆក់.ប្លន់.និងការប្រើអំពេីហឹង្សាក្នុងគ្រួសារជាដេីមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើអស់ជំនឿលើសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់ ។
ពលរដ្ឋសូមសំណូមពរ ដល់លោក អភិបាលខេត្តកំពត នឹងលោកឧត្តមសេនីយ៍ទោ ស្នងការដ្ឋានននគរបាលខេត្ដកំពត សូមមេត្តាមានវិធានការចំពោះ កាសុីណូខាងលើផងព្រោះមានពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូខាងលើនេះយ៉ាងកុះករម្យ៉ាងវិញទៀត ស្របតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាល។