លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសទួរគី បាននិយាយកាលពីថ្ងៃ អាទិត្យ ទី១៩ ខែឧសភានេះថា ទួរគីនឹងសហការជាមួយប្រទេសរុស្ស៊ី ក្នុងការផលិតប្រព័ន្ធខែលការពារដែនអាកាស S-500 នៅពេលខាងមុខ ។
លោក Recep Tayyip Erdogan បានបន្ថែមថា ទួរគីនៅតែបន្តទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីដដែល ដោយមិនមានការពន្យាពេលនោះទេ ហើយទួរគីក៏នៅតែបញ្ជាទិញយន្តហោះចម្ពាំង F-35 ពីអាមេរិកដែរ ប្រសិនបើអាមេរិកលក់ឲ្យ ។
សេចក្តីប្រកាសរបស់លោក Recep Tayyip Erdogan គឺជាបញ្ហាដ៏ចម្រូងចម្រាស់មួយទៀតសម្រាប់អាមេរិក ខណៈដែលអាមេរិកបានហាមឃាត់មិនឲ្យទួរគីទិញមីស៊ីលពីរុស្ស៊ី និងងាកទៅទិញមីស៊ីលពីអាមេរិកវិញ ៕

