ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនរឹងមាំថែមទៀតនាពេលខាងមុខ

ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអលនទ្រព្យបានអះអាងថា រយៈពេល២ឆ្នាំទៀតវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែមានកំណើននិងបន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជាមានសក្តានុពលចំពោះការអភិវឌ្ឍ។

លោក សោម កែវម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានបញ្ជាក់ថា វិស័យអលនទ្រព្យនៅប្រទេសកម្ពុជាថ្វីបើមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែវិស័យនេះនៅរយៈពេលពី ២ទៅ៥ឆ្នាំទៀតវិស័យនេះនៅតែល្អប្រសើរនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារតែមានការវិនិយោគច្រើនពីក្រៅប្រទេសជាពិសេសនោះគឺអ្នកវិនិយោគិនចិនសម្រុកចូលខ្លាំងតែម្តង។

លោកបានថ្លែងទៀតថា តាមពិតទៅប្រទេសកម្ពុជាគឺមានកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចជាតិរីកចម្រើនប្រចាំឆ្នាំ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកសម្រុកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

អ្នកជំនាញបានលើកឡើងថា ប្រទេសកម្ពុជានៅមានសន្ទុះនៃការអភិវឌ្ឍទៅទៀត ហើយបច្ចុប្បន្ននេះចំពោះការផ្គត់ផ្គង់ខុនវិញដូរសព្វថ្ងៃនេះមានបរិមាណច្រើន ពោលលើសពីតម្រូវការ ដោយសារតែប្រជាជនក្នុងស្រុកមិនទាន់មានទម្លាប់រស់នៅខុនដូ ហើយអាចនឹងពេញនិយមនៅរយៈពេល២០ខាងមុខទៀត។

ចំណែក លោក ទិត្យ សំអឿន នាយកគ្រប់គ្រងក្រុមហ៊ុនអលនទ្រព្យN&Y Realty បានលើកឡើងថា បច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគជាច្រើនកំពុងតែសិក្សាការវិនិយោគនៅជាយក្រុង ដោយសារតែនៅក្នុងក្រុងមានភាពចង្អៀត ប្រមូលផ្តុំដោយខុនដូរខ្ពស់ៗ និងមានអាគារពាណិជ្ជកម្មច្រើនកំពុងតែររីកកាន់តែច្រើនផងដែរ។

លោកបានលើកឡើងទៀតថា អ្នកវិនិយោគជាច្រើនសព្វថ្ងៃនេះបានបោះទុនវិនិយោគទៅជាយក្រុងដូចជាតំបន់សេដ្ឋកិច្ចពិសេសនិងតាមបណ្តោយផ្លូវជាតិលេខ៤ ដែលតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការតភ្ជាប់សេវាដឹកជញ្ជូនទៅក្រុងព្រះសីហនុនិងកំពុងតែមានភាពទាក់ទាញខ្លាំង។

អ្នកជំនាញអចលនទ្រព្យខាងលើមានសុទិដ្ឋិនិយម ថា ស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០១៩ នេះនៅមានតែមានល្អប្រសើរ ហើយអ្វីដែលពិសេសគឺ ក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារនោះទេ។

អ្នកជំនាញបានវាយតម្លៃថា តាមពិតទិដ្ឋភាពទីផ្សារយូរអង្វែងផ្នែកអចលនទ្រព្យនៅកម្ពុជានៅតែមានតម្រូវការច្រើនទាំងការវិនិយោគរោងចក្រ ខុនដូរនិងលំនៅឋាន ហើយកម្ពុជានៅតែជាគោលដៅរបស់វិនិយោគិនពីបរទេសនៅឡើយទេ។ដូច្នោះទៅមុខទៀតវិស័យនេះនៅតែមានកំណើនរឹងមាំ៕