ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្ម មានតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មកែឆ្នៃក្នុងស្រុកក្នុងពិធីច្រត់ព្រះនង្គ័ល

ភ្នំពេញ៖  លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និង សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មកែឆ្នៃផលិតកម្មកសិកម្មក្នុងស្រុក។

សុមបញ្ជាក់ថា ព្រះរាជពិធីនេះស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕