ដោយមានការកាឃុបឃិតគ្នា ជាប្រព័ន្ធ រវាងមន្ត្រីមូលដ្ឋាន និងឈ្មួញបាន កាប់ទន្ទ្រាន យកដីព្រៃមួយកន្លែងធ្វេីជាកម្មសិទ្ធ ប្រមូលទិញដីរាប់រយហិកតា ការបំផុសឲ្យពលរដ្ឋ ឲ្យចូលរួមផ្តិតមេដៃ លេីឯកសារ ផ្ទេកម្មសិទ្ធផ្សេងៗ កំពងុតែកេីតយ៉ាងពេញបន្ទុក ក្នុងស្រុកកូនមុំ ។
កាឃុបឃិតគ្នា ជាប្រព័ន្ធ រវាងមន្ត្រីមូលដ្ឋាន និងឈ្មួញប្រមូលទិញដីរាប់រយហិកតា ធ្វេីឲ្យមន្ត្រី ស្រុកមួយចំនួន សប្បាយចិត្តយ៉ាងខ្លាំង ដែលទទួល បានលុយ រាប់មុឺនដុល្លារ មកចែកគ្នា ហ៊ឺហាដោយសាតែកា រប្រមូលដីលក់ឲ្យឈ្មួញ ។
ប្រភពពីប្រជាពលរដ្ឋ មួយចំនួន បានបង្ហេីបប្រាប់ឲ្យដឹងថា ការកាប់ដីព្រៃរាប់រយហិកតា ដេីម្បីលក់ឲ្យឈ្មួញខាងលេីនេះ គឺមុនដំបូងឡេីយ គេឲ្យពលរដ្ឋ ទៅកាប់ទន្ទ្រានដីរដ្ឋ ដីសហគមន៍ ក្នុងមួយគ្រួសារ ១០ហិកតា ទៅ ១៥ហិកតា រួច ធ្វេីប័ណ្ណកាន់កាប់ និងប្រេីប្រាស់ដីធ្លី ។ ក្រោយមកមានឈ្មួញមកប្រមូលទិញដីខាងលេី ដោយតំរូវឲ្យពលរដ្ឋធ្វេីលិខិតផ្ទេរសិទ្ធ ដេីម្បីយកលេស ពលរដ្ឋ ជាខែល ដោយសំអាងថា ដីដែលកាប់ទន្ទ្រាននោះ គឺជាដីដែលប្រមូលទិញពី ប្រជាពលរដ្ឋ ។ ដោយមានមន្ត្រីក្នុងស្រុកមួយចំនួនជាអ្នកជួយសម្របសម្រួលឯកសារខាងលេី ។
ប្រជាពលរដ្ឋបានទំលាយថា គឺមានទី១. លោក មេឃុំស្រែសង្គម, ទី២. លោក មន្ត្រីសាលាស្រុកកូនមុំ, ទី៣. លោក រស់ វណ្ណា មេអាវុធហត្ថស្រុកកូនមុំ ។
ចំពោះសកម្មភាពខាងលេីនេះ ប្រហែលជាលោក សេក ហៃ អភិបាលស្រុកកូនមុំ ពុំទាន់បានជ្រាប ឬយ៉ាណា? ឬលោកក៏បានទទួល លាភសក្ការៈនឹងគេដែរ បានជារក្សាភាស្ងៀមស្ងាត់បែបនេះ?
ទោះជាយ៉ាងនេះក្តី សកម្មភាពខាងលេីនេះ ត្រូវបានលាតត្រដាងការពិតអស់ហេីយ។ តេីស្ថាប័ន មន្ទីរ ពាក់ព័ន្ធក្នុងខេត្តរតនគិរីគិតបែបណា ចំពោះមន្ត្រីពុករលួយសហការគ្នាលក់ដីរដ្ឋបែបនេះ? ៕
