ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន៖ ជ្រូកវៀតណាម សម្រុកចូលមកកម្ពុជា​តាមច្រកជ្រៃធំ ស្រុកកោះធំ សមត្ថកិច្ចនៅទីនោះមិនខ្វល់!


ក្នុងមួយថ្ងៃៗឈ្មួញកំពុងសប្បាយចិត្តដឹកជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា​តាមច្រកព្រំដែនជ្រៃធំ បានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ។ ជាក់ស្តែងថ្មីៗនេះនៅច្រកព្រែកស្បូវ ស្រុកកោះធំ ខេត្តកណ្តាល មានជ្រូកវៀតណាមសម្រុកដឹកចូលមកលក់នៅកម្ពុជាទាំងថ្ងៃទាំងយប់មិនដែលឃើញ​សមត្ថកិច្ចពាក់ព័ន្ធ​​ឫមន្ត្រីនៅច្រកព្រំដែនចុះទប់ស្កាត់​ម្តងណាទេ​?

ប្រហែលសមត្ថកិច្ចនៅទីនោះបានទទួលលាភសក្ការៈ ពីឈ្មួញទាំងនោះហើយបានជាដឹកចូលមកលក់ក្នុងទឹកដីខ្មែរ បានយ៉ាងរលូនដូចនេះ ។ ទោះបីជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសហាមឃាត់ និងទុបស្កាត់មិនឲ្យមានសត្វជ្រូកនាំចូលពីក្រៅមកលក់ក្នុងស្រុកនោះឡើយ ។ អាជ្ញាធរទាំងនោះ​ពិសេសមន្ត្រីនៅច្រកព្រំដែនជ្រៃធំតែម្តង កំពុងផ្គើននឹងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ។

ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពបែបនេះ បានសំណូមពរដល់សមត្ថកិច្ចនៅទីនោះ ជួយទប់ស្កាត់ផង​ កុំមើលឃើញពីលាភសក្ការៈ​លុយពេក ឲ្យមើលឃើញ ពីផលប៉ះពាល់​ដល់អ្នកចញ្ចឹកក្នុងស្រុកផង ជាពិសេសសុចត្ថិភាពរបស់ទទួលទានសាច់ជ្រូកផង ៕