ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនក្តៅក្រហាយចំពោះកាណាដានិងអាមេរិកដែលចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei

អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) បានបង្ហាញនូវការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមេដឹកនាំរបស់ប្រទេស កាណាដា និងអាមេរិក ដែលបានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។

លោកស្រី វ៉ាន់ចូវ មិនត្រឹមតែជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ទេ លោកស្រី វ៉ាន់ចូវ ក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់សហស្ថាបនិករបស់ក្រុមហ៊ុននេះដែរ។

ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានធ្វើឡើងនៅប្រទេសកាណាដា ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិកកាលពីពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ប៉ុន្តែប៉ូលីសកាណដា ទើបតែចេញសេចក្តីប្រកាសពីការចាប់ខ្លួននេះ។

ក្រោយពីទទួលបានដំណឹងពីការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ លោកស្រី ហួ ជុនយីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានទាមទារអោយកាណាដានិងសហរដ្ឋអាមេរិកបង្ហាញភស្តុតាងអោយបានច្បាស់លាស់ទាក់ទិនបទល្មើសរបស់លោកស្រី វ៉ាន់ចូវ ៕