ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះមហាក្សត្រយាង​ ចូលរួម​ប្រារព្ធ​ខួប ២៥​ឆ្នាំ នៃ​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ICC-Angkor​ នៅបារាំង


 

សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ហេង​សំរិន សម្តេច​សខេង សម្តេច​សាយឈុំ សម្តេចទៀបាញ់ ព្រមទាំង​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​ផ្សេងទៀត បានថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះអង្គ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា​នេះ​។​

​តាម​កម្មវិធី ដែល​បាន​គ្រោងទុក ព្រះមហាក្សត្រ នឹង​គង់ប្រថាប់​នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃទី​២៦ ខែឧសភា ទើប​ព្រះអង្គ យាង​និវត្តន៍ មកកាន់​ប្រទេស​កម្ពុជា​វិញ​។

​សូមបញ្ជាក់ថា គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា ICC-Angkor ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​១៩៩៣ ដោយមាន​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន ជា​សហប្រធាន ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍន៍​អង្គរ បន្ទាប់ពី​ប្រាសាទ​អង្គរ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តក​ភណ្ឌ​មនុស្សជាតិ​របស់​អង្គការ យូណេស្កូ ក្នុង​កិច្ចប្រជុំ​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​

ICC-Angkor មាន​ប្រទេស​បារាំង និង​ជប៉ុន ជា​សហប្រធាន និង​មាន​សមាជិក ចំនួន ៣៧​ប្រទេស មកពី ៥​ទ្វីប ព្រមទាំង​មាន​អង្គការ​អន្តរជាតិ​ចំនួន ១៣ ទៀត​៕