ខេត្តស្វាយរៀង ៖សេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋ រស់នៅខ្សែបន្ទាត់ព្រំដែន ក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ់ ក្រុងបាវិត ដែលសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះបាន បញ្ជាក់ប្រាប់ ដេលីខ្មែរ ថា ពួកាត់ស្នើសុំ អភិបាលខេត្តស្វាយរៀង និងស្នងការខេត្ត គូរពិនិត្យមើលល្បែងបញ្ជាល់មាន់បង្កប់ក្នុងកាស៊ីណូទួលកន្តើយ ក្រុងបាវិត កំពុងបើកឲ្យពលរដ្ឋខ្មែរ និងវៀតណាមចូលលេងដោយសេរី។
សេចក្តីរាយការណ៍ពីក្រុមពលរដ្ឋលើកឡើងថា ចំពោះម្ចាស់អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់គឺ មានទ្រង់ទ្រាយខ្នាចធំ និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតបង្កប់ក្នុងកាសុីណូ អត់ផ្លាកយីហោបានយ៉ាងរលូន ប្រហែលជាបុគ្គលរូបនោះមាន ខ្នងបង្អែក រឹងមាំនៅពីក្រោយហើយ ទើបលោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត មិនហ៊ានប៉ះពាល់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ក្រុមពលរដ្ឋក្នុងភូមិទួលកន្តើយ រិះគន់ចំៗទៅលើអាជ្ញា ធរពាក់ពន្ធ័ ក្នុងមូលដ្ឋាន និងសមត្ថកិច្ចនគរបាលច្រកតំបន់ព្រំដែនធ្លក ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូ ហ៊ានគ្រៀងគរឲ្យពលរដ្ឋខ្មែរ និងជនជាតិយួន ចូលមកលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ តាមអំពើចិត្ត ។
ពលរដ្ឋនៅទីនោះបានស្នើសុំ លោក ពេជ្រ វិរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំណោះភាពអសកម្ម របស់លោក អែម សុវណ្ណរិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត និង នាយប៉ុស្តិ៍នគ របាលច្រកទ្វេភាគីតំបន់ព្រំដែនធ្លក បណ្ដែតបណ្ដោ យឲ្យមានល្បែងបញ្ជាល់មាន់ ព្រមទាំង ល្បែងផ្សេងៗជាច្រេីនប្រភេទទៀត ក្នុងដែនដីរបស់ខ្លួនឡេីយ។
សារព័ត៌មាន ដេលីខ្មែរ នៅមិនទាន់អាចសុំការបំភ្លឺបានទេពី អភិបាលខេត្តស្វាយរៀង និងស្នងការខេត្ត ករណី ល្បែងបញ្ជាល់មាន់បង្កប់ក្នុងកាស៊ីណូទួលកន្តើយ ក្រុងបាវិត កំពុងបើកឲ្យពលរដ្ឋខ្មែរ និងវៀតណាមចូលលេងសេរីនេះ។
ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំចូលរួមទប់ស្កាត់នៅពេលកន្លងមក ឲ្យបិទល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាសុីណូ ទួលកន្តេីយ បើកឲ្យខ្មែរ និងជនជាតិវៀតណាម ចូលលេង ល្បែងបញ្ជាល់មាន់ភ្នាល់ដាក់លុយរាប់សិបលានដុង ក្នុង១គូរៗ ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំង ស មត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។
ប្រជាពលរដ្ឋ រស់នៅភូមិទួលកន្តេីយ សង្កាត់ព្រៃអង្គុញ់ ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង ព្រមទាំង
ថ្នាក់ដឹកនាំចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យភាពមិនប្រក្រតីចំពោះ ម្ចាស់កាស៊ីណូ និងបក្សពួកអ្នកញៀនល្បែងបញ្ជាល់មាន់ខ្នាយដែក លក្ខណៈទ្រង់ទ្រាយធំ បង្ក្រាបជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសង្គមសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន៕