ភ្នំពេញ: លោក ប៊ី សុក្របណ្ឌិត ប្រធានសមាគមវិនិយោគិនខ្មែរអន្តរជាតិ បានសម្រេចតែងតាំង ឯកឧត្តម សែ ឡាឡូត ជាទីប្រឹក្សាផ្ទាល់សមាគមហើយនេះបើ យោងតាមសេចក្តីសម្រេច ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែឆ្នូឆ្នាំ២០២៣នេះ។
ឯកឧត្តម សែ ឡាឡូត គឺជាសហគ្រិនវ័យក្មេងមួយរូបកំពុងមានឈ្មោះលេចធ្លោក្នុងវិស័យជំនួញ ហើយលោកក៏ជាកូនប្រុសថៅកែអង្ករនិងរោងម៉ាស៊ីនកិនស្រូវដ៏ល្បីឈ្មោះប្រចាំខេត្តកំពង់ចាម គឺ ឧកញ៉ា ហាក់ សែ ដែលជាអ្នកជំនួញជើងចាស់។
ឯកឧត្តម គឺជា ថៅក្រុមហ៊ុនដ៏ល្បីក្នុងស្រុកមួយ អង្ករខ្មែរប្រណិត លោក សែ ឡាឡូត ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ។