ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតអោយ តំណាងសារជីវកម្មមូនិធិ International Personnel Management( IPM ) ជួបពិភាក្សាការងារ

នៅទីក្រុងតូក្យូ : ប្រទេសជប៉ុន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិអោយ តំណាងសារជីវកម្មមូនិធិ International Person nel Management( IPM ) លោកIkeda Hideto​ និង​ លោកស្រី Motoyama Toshimi ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីប្រព័ន្ធទទួលពលកររបស់ប្រទេសជប៉ុន សំដៅបង្កើនការទទួលយកកម្មសិក្សាការី ពលករជំនាញពីប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានលើកឡើងពីផែនការបណ្តុះបណ្តាលដល់យុវជនកម្ពុជាអោយមានជំនាញច្បាស់លាស់មុនទៅធ្វើការនៅប្រទេសជប៉ុន​ និងការធ្វើកំណែទម្រង់នានា​ ដេីម្បីផ្តល់ភាពរីករាយដល់គ្រប់គាគីពាក់ពន្ធ័៕

#MLVT #HENGSour