ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ហេង សួរ ពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារ ជាមួយប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd

ជប៉ុន: លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមពិសាអាហារថ្ងៃត្រង់ជាមួយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd និងបានពិភាក្សាការងារអំពី កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ដើម្បីបង្កើនការផ្សព្វផ្សាយពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនឹងចូលរួមដល់ការរឹត ចំណងមិត្តភាពបន្ថែមទៀតរវាងប្រទេសទាំងពីរ។

#MLVT #HENGSour