ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលគាំពារពលករកម្ពុជាប្រចាំប្រទេសជប៉ុន

ជប៉ុន: លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ស្ថិតនៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។

មជ្ឈមណ្ឌលគាំពារពលករកម្ពុជាប្រចាំប្រទេសជប៉ុននេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវាប្រឹក្សាយោបល់ និងសម្របសម្រួលដោះស្រាយបញ្ហាដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មសហការពង្រីកការនាំចូលនូវផលិតផលកម្ពុជាដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគទុនជប៉ុនឱ្យបានយល់ បានស្គាល់ពីតម្លៃនៃផលិតផលខ្មែរ និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា។

ជាពិសេសការគាំពារដល់កម្មសិក្សាការី-ពលករជំនាញកម្ពុជា និងធានាឱ្យបាននូវផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជានាពេលអនាគត៕

#MLVT #HENGSour