ជប៉ុន: លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលទីតាំងដែលរៀបចំជាភូមិខ្មែរ និងបានផ្តល់មតិយោបល់ ធ្វើយ៉ាងណាឱ្យទីតាំងនោះក្លាយទៅជាភូមិតំណាងឱ្យកម្ពុជា ដើម្បីជាផ្នែកមួយជួយដល់ការផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ និង ទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុន ធ្វើដំណើរកម្សាន្ត ក៏ដូចជាដាក់ទុ នវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី ក៏បានផ្តល់កិច្ចសហការ ចូលរួមសម្រួលដល់កិច្ចការបង្កើតភូមិខ្មែរនៅប្រទេសជប៉ុននេះឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។
#MLVT #HENGSour