ភ្នំពេញ: ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ ព្រមទាំងសហការី ផ្ញើសារលិខិត គោរព ជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះម ហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ។
ឧកញ៉ា និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ ថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមទទួលបានប្រកបតែនឹងពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើងយ។