ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ:  អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ។

អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះដែរក៏មានការអញ្ជេីញចូលរួមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាច្រេីនរូបទៀតផងដែរ៕