ភ្នំពេញ: លោកស្រីវរសេនីយ៍ឯក មូន មល្លិកា នាយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែមករា នេះថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងខេត្ត ដែលបានក្លែងឯកសារលួចរៀបការប្រពន្ធថ្មីនោះ ត្រូវសមត្ថ កិច្ចនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការហើយ។
លោកឧត្តមសេនីយ៍ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដើម្បីសាកសួរពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ រៀបការប្រពន្ធថ្មី តាមបណ្តឹងរបស់ប្រពន្ធដើម ដែលមិនទាន់លែងលះគ្នាដាច់ស្រឡះ។