ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការSwissContact បន្តសហការដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការ SwissContact នៅទីស្តី្គការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការS wissContactដែលបាន និងកំពុងជួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជន តាមរយៈកិច្ចសហការជាមួយនឹងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។

ទន្ទឹមនេះលោករដ្ឋមន្ត្រី បានជំរុញឱ្យអង្គការបន្តសកម្មភាពការងារលើខេត្ត ឬភូមិសាស្ត្រដែលគម្រោងកំពុងធ្វើសកម្មភាពឱ្យកាន់តែសកម្មបន្ថែមទៀត។

ជាការឆ្លើយតបលោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីលើគម្រោងនីមួយៗដែលដៃគូអភិវឌ្ឍន៍បានចូលរួមអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

#MLVT #HENGSour