ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបគណៈប្រតិភូ ICARS

ភ្នំពេញ: លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបគណៈប្រតិភូ ICARSនៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោង ICARS ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា លើការសិក្សាស្រាវជ្រាវក្នុងការគ្រប់គ្រងជំងឺសត្វ និងសុវត្ថិភាពចំណីអាហារ តាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាបានគូសបញ្ជាក់ថា ក្រសួងមានអគ្គនាយកដ្ឋានចំនួន ៥ និងកិច្ចសហការជាមួយអន្តរក្រសួង ដែល ICARS អាចចូលរួមជួយគាំទ្រសកម្មភាព ក្នុងភាពជាដៃគូសហការលើការងារសិក្សាស្រាវជ្រាវរួម។

លើសពីនេះទៀត លោករដ្ឋលេខាបានបញ្ជាក់បន្ថែមថា កម្ពុជានឹងមានមន្ទីរពិសោធន៍ថ្នាក់ជាតិនៅសិត្បូ និងគ្រោងបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលដើរតួនាទីសំខាន់ណាស់ក្នុងការស្រាវជ្រាវ និងវិភាគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជា៕