ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ប្រ៊ុយណេ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូត ប្រ៊ុយណេដារូស្សាឡាមប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព ជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។

បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហ ការលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតទៅវិញ-ទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលរវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេសនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រ៊ុយណេដែលតែងតែផ្តល់កិច្ចសហកា រលើគ្រប់វិស័យ ក៏ដូចជាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឋានៈជាមិត្តល្អក្នុងតំបន់អាស៊ាន៕

#MLVT #HENGSour