ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បាន​រៀបចំពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ទីតាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់រង្វង់មូលច្រកទ្វារអន្តរប៉ោយប៉ែត ​ដែលមានសភាពចាស់ និង​តូចចង្អៀតមិនអាចបំពេញនូវតម្រូវការការងារបាន​ អគារនេះនឹង​ត្រូវរុះរើចេញ ដើម្បីយក​ទីតាំងសាងសង់អគារថ្មី កម្ពស់០៤ជាន់ ​មាន៦០បន្ទប់ សម្រាប់មន្ត្រីស្នាក់នៅ​ បានចំនួន២៤០ នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕