ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវ ជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង។
កម្មវិធីនេះធ្វើឡើង នៅទីស្ដីការក្រសួងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស។
ការលើកឡើងដូចនេះក្នុងពេលដែល លោករដ្ឋមន្រ្តី កាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ លោកមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។