ភ្នំពេញ: លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ី ខាងកើត និងអាគ្នេយ៍នៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកប្រទេសថៃ និងបានប្រគល់ប័ណ្ណសរសើរជូនដល់សមាជិក សមាជិ កា នៃក្រុមការងារ។