ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលខេត្តស្ទឹងត្រែង បានបដិសេចការចុះផ្សាយនៅលើគេហទំព័ The Cambodia Daily ថា មានចរិតធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ ដែលការពិតនោះពុំមែនមានករណីដូច្នោះឡើយ

ស្ទឹងត្រែង:រដ្ឋបាលខេត្តស្ទឹងត្រែងបដិសេចការចុះផ្សាយនៅលើគេហទំព័ The Cambodia Dailyថាមានចរិតធ្វើឱ្យសា ធារណជនមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ ដែលការពិតនោះពុំមែនមានករណីដូច្នោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ខ្លឹមសារដែលបាន ផ្សព្វផ្សាយនៅលើគេហទំព័រខាងលើនោះ បានសរសេររៀបរាប់អំពីភូមិសាស្ត្រក្រុមហ៊ុន ជី អេស អ៊ឹម ដាប់ប៊ែលយូ ឯ.ក (T.S.M.W Co., Ltd.) គឺជាក្រុមហ៊ុនដែលបានទទួលសិទ្ធិតាមរយៈលិខិតលេខ ១៨១ សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្តីពីការផ្តល់សំណង នូវផ្ទៃដីទំហំ ៩.៧៨៨ហិកតា និង៨៨៨សង់ទីអា ដែលជាសម្បទានដីសេដ្ឋកិច្ច ជូនដល់ក្រុមហ៊ុន សម្រាប់ធ្វើការវិនិយោគ ដែលមានឈ្មោះលោក សូ សារ៉ាន ជាអភិបាលក្រុមហ៊ុន និងជាអ្នកទទួល ខុសត្រូវ។
ជាក់ស្តែងមិនមានឈ្មោះ ឧកញ៉ា មឹក សាផាណារេត ឬហៅថាឧកញ៉ាជ័យនោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធន៍ទាំងស្រុងថា ការផ្សព្វផ្សាយអត្ថបទ ព័ត៌មានខាងលើនេះ គឺជាការមូលបង្កាច់ ប្រឌិតរឿង និងបំផ្លើសបំភ្លៃការពិត មានចរិតប្រែក្លាយឱ្យ ទៅជាបញ្ហានយោបាយ ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនប៉ុណ្ណោះ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែលមានចរិត ពិសពុល ប្រកបដោយឧបាយកលទុច្ចរិតដូចបានចុះផ្សាយនោះ និងសូមថ្កោលទោសដល់ចំពោះ ក្រុមមួយចំនួនដែលបានប្រព្រឹត្ត និងនៅពីក្រោយករណីនេះ ព្រមទាំងសូមអំពាវនាវដល់គ្រប់ស្ថាប័ន មានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត។
ជាមួយ គ្នានេះរដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងរង់ចាំទទួលរាល់ព័ត៌មាន មតិស្ថាបនាពីសាធារណជន ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាលពីដ៏មានជាតិ-អន្តរជាតិ មេត្តាជ្រាប។