ភ្នំពេញ: ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យនេះធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយកន្លងមកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ។