ភ្នំពេញ: លោកមេធាវី ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ អត្តលេខ ២២១៣ បានបា.ញ់សម្លា.ប់ នារីសង្សារ ជាអ្នកលក់អនឡាញ រួចបា.ញ់ខ្លួនឯង។
បុរសម្នាក់ដែលដែលធ្លាប់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះនរា កាលពីពេលកន្លងទៅថ្មីៗកន្លងទៅ បានធ្វើសកម្មភាពស្ទាក់បាញ់សម្លាប់នារីជាអតីសង្សាជាច្រើនយ៉ាងសាហាវ ឃោឃៅបំផុត រួចបានបាញ់សម្លាប់ខ្លូនបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អំពើឃាតកម្មបាញ់ប្រហារនារីជាសង្សាររួចបាញ់សម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមបណ្តាយផ្លូវ ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ចេញពីទីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីអំពើបាញ់ប្រហារសម្លាប់នារីរងគ្រោះបង្កឡើងដោយជនល្មើសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះរថយន្តមួយគ្រឿង ម៉ាក MG ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9007 ត្រូវជាសង្សារជាមួយនារីរងគ្រោះ។
សេចក្តីរាយការណ៍ បានឱ្យដឹងថា នារីរងគ្រោះអាយុប្រមាណជាង ២០ឆ្នាំ ជិះរថយន្តមួយគ្រឿង ម៉ាក Ford ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AR-4896 ជិះ០២ម្តាយ ត្រូវបានជនដៃដល់ធ្វើសកម្មភាពស្ទាក់រថយន្តនារីរងគ្រោះដកកាំភ្លើងខ្លីបាញ់ ចំនួន ០៥គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមក្នុងថ្លុកឈាម។ ចំណែកជនបង្កបន្ទាប់ពីបាញ់សម្លាប់នារីជាសង្សារួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយតែម្តង។
តាមប្រភពបានបន្តទៀតថា នារីរងគ្រោះនិងជនដៃដល់ជាគូរស្នេហ៍នឹងគ្នា ប៉ុន្តែមួយរយៈចុងក្រោយនេះទំនាក់ទំនងស្នេហារបស់ពួកគេមានភាពរកាំរកាំកូសដោយភាគីខាងនារីសុំបែកផ្លូវគ្នា រហូតឈានដល់កើតមានអំពើបាញ់ប្រហារតែម្តង។
សូមជម្រាបថា ឃាតករដៃដែលលើដៃបាញ់សម្លាប់នារីរងគ្រោះកាលពីពេលកន្លងទៅថ្មីៗ ធ្លាប់បានជិះរត់យន្តខាងលើមចតចោលនៅលើស្ពានកោះនរា និងបន្សល់ទុកស្បែកជើងមួយគូរបង្កឱ្យមានភាពភ្ញាក់អស់សមត្ថកិច្ចពេញមួយយប់ប្រតុបត្តិស្វែងរកទីបំផុតបុរសរូបនោះ បានដើរចេញពីក្រោមស្ពានឡើងជិះរងយន្តជាមួយក្រុមគ្រួសារយ៉ាងរំភ្លើយធ្វើឱ្យម្នាក់សំណែងការហួសចិត្តយ៉ាងខ្លាំង ប៉ុន្តែរំលងមិនទាន់បានប៉ុន្មានផងស្រាប់តែកើតរឿងស្ទាក់បាញ់នារីជាសង្សា រួចបាញ់សម្លាប់តាមក្រោយតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យសពប្រមូលវត្ថុតាង៕