ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបនាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈមានចំនួនប្រមាណ ១១ ម៉ឺន៧ពាន់ ៦៧៧ នាក់កើន ១១.៥៦% បើប្រៀបធៀបនិងឆ្នាំ២០២៣

ភ្នំពេញ: តាមរបាយការណ៍ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងនៅល្ងាចថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៤អំពីចំនួនភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋមកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបនាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមពីថ្ងៃទី៩-១១ខែកុម្ភៈឆ្នាំ២០២៤មានចំនួនប្រមាណ១១៧,៦៧៧នាក់កើន ១១.៥៦% បើប្រៀបធៀបនិងឆ្នាំ២០២៣ ចំនួនប្រមាណ១០៥,៤៨១នាក់ ក្នុងនោះ ៖
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់ ។
ភ្ញៀវទេសចរអន្តរជាតិមានចំនួន១៨,០៧៧នាក់កើនឡើងចំនួន ១៦.៧៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់ ។