ភ្នំពេញ:លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការចាប់តាំងពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០០៤ នៅក្នុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាពេលនោះ ក្នុងគោលបំណងសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចជាភាពរ៉ាំរ៉ៃនៃកង្វះសាច់ប្រាក់ ភាពទន់ខ្សោយនៃប្រព័ន្ធគ្រប់គ្រងគណនីទោលរតនាគារជាតិ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុដោយដៃ និងផ្អែកលើសាច់ប្រាក់ ភាពខ្វះចន្លោះនៃប្រព័ន្ធគណនេយ្យ និងប្រព័ន្ធរាយការណ៍ជាដើម៕
#MLVT #HENGSour