ភ្នំពេញ:លោកឧកញ៉ា ហ៊ួត ជា នាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ល្បីឈ្មោះនៅកម្ពុជា ក្នុងរីករាយថ្ងៃបុណ្យសេចក្តី ស្រលាញ់ ១៤កុម្ភះ ២០២៤នេះ បានធ្វើសកម្មភាពចុះសួរសុខទុករបស់ផ្តល់ភាពស្និតស្នាលជូន ប្អូនៗ និងក្មួយៗ ដែលស្ថិតនៅ អង្គការអាហ្វេស៊ីបកម្ពុជា(AFESIP CAMBODIA) ដែលអតីតជនរងគ្រោះ ទទួលរងនៅអំពើរំលោភបំពានផ្លូវភេទ ជួយដូរ និងសកម្មភាពផ្សេងទៀត។
លោកឧកញ៉ាក៏បាននាំយកសៀវភៅ 200 ក្បាល បិច150ដើម របស់របបមួយចំនួន និងអង្ករ ជូនដល់ក្មេងស្រីអភ័ព្វ។ លោកបានផ្តាំថា បេីកូនៗចង់ទទួលបានជោគជ័យត្រូវតែមានគោលដៅច្បាស់លាស់ក្នុងជីវិត។
លោកឧកញ៉ា ហួត ជា បានបញ្ជាក់ថា “ថ្ងៃនេះខ្ញុំបាទ ហ៊ួត ជា និងបងស្រី ហ៊ួត គាមមិត្តល្អៗសាខានិងសហការីហ៊ួត ជា ទាំងអស់ បានធ្វេីបុណ្យចែករំលែកក្តីស្រលាញ់ជូនដល់កូនៗក្នុងមណ្ឌល (អាហ្វេសុីប) កុមារីរងគ្រោះរួមមានអំណោយដូចជា ទឹកប្រាក់ និងគ្រឿងបរិភោគ អង្ករ សម្ភារៈសិក្សាចំនួន 250ឈុត ជូនដល់កូនៗ ដែលរងគ្រោះ នៅថ្ងៃបុណ្យន័យសេចក្តីស្រលា ញ់14កុម្ភ: “។