កណ្តាល៖ ប្រជាពលរដ្ឋមួយចំនួនបានសំដែងការមិនពេញចិត្តចំពោះមន្រ្តីច្រកចេញចូលតែមួយ និង ភូមិបាលស្រុក ស្រុកខ្សាច់កណ្តាលគាបយកលុយពីបងប្អូនប្រជាពលរដ្ឋលក់ដីបន្តិចបន្តួចដើម្បីយកទៅដោះស្រាយក្នុងជីវភាព ដោយអូសបន្លាយពេលវេលា ទាល់តែមានសំណែនសែនព្រេនគ្រប់ចំនួន ទើបមន្ត្រីជំនាញទាំងនោះចុះធ្វើការវាស់វែងឲ្យពួកគាត់បានយ៉ាងរលូន។
ប្រជាពលរដ្ឋដែលលក់ដីឬទិញដី ទៅសុំសេវាកម្ម តាមតម្រូវការកំណត់ថ្មីនេះ ធ្វើឯកសារជូនអ្នកទិញទៅតាមច្បាប់ តែបើគ្មានសេវាជូនពួកមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះទេឯកសារ អ្វីក៏មិនឃើញ ឬការណែនាំឱ្យគាត់ មិនដឹងនោះទេ ។ តែបើមានដុល្លារទៅឲ្យពួកមន្ត្រីទាំងនោះគឺគេប្រើពាក្យសម្តីផ្អែមជាងទឹកឃ្មុំទៅទៀត ហើយឯកសារលក់ដីនោះនឹងបានលឿនបំផុត មិនខ្វះនេះ មិនខ្វះនោះទេយ៉ាងរលូនតែម្តង ប៉ុន្តែបើសិនយើងរត់ឯកសារខ្លួនឯងខ្វះមិនចេញចប់។
ប្រជាពលរដ្ឋបានលើកជាចម្ងល់ថា ការលក់ដីនេះគឺពួកគាត់ត្រូវតែបងពន្ធចូលរដ្ឋ តាមការកំណត់នៃទីតាំងដីភូមិសាស្ត្រ ដែលបានកំណត់ ។ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ឆ្ងល់នោះ តើពួកមន្ត្រីជំនាញដូចជា ភូមិបាលសូរិយោដី និង ច្រកចេញចូលតែមួយនេះ គាត់កំពុងប្រើរូបភាពសង្កត់កររាស្ត្រ។
លោក ហ៊ែល ម៉ូដេត ប្រធានភូមិបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាករណីចោទប្រកាន់ខាងលើលោកមិនបានដឹងទេដូចលាភសក្ការ:រឹតតែមិនដឹងទៀត ហើយបើសិនឯកសារខាងច្រកដាក់លោកមិនទុកឲ្យមានការកកស្ទះនោះឡើង មានតែជំរុញមន្រ្តីក្រោមឱវ៉ាតចុះធ្វើការមិនគិតថ្ងៃឈប់សម្រាក។
អ្នកស្រី ហេង ចិន្តា ប្រធានច្រកចេញចូលតែមួយស្រុកខ្សាច់កណ្ដាលបានបដិសេធ មិនជាប់ពាក់ព័ន្ធនឹងការយឺតយ៉ាវដោយរង់ចាំសំណែនឬលាភសក្ការៈដុល្លារក្រាស់នោះទេ ដោយសារតែពលរដ្ឋគាត់មិនយល់ពីការបំពេញបែបបទឯកសារតម្រូវច្បាប់ថ្មី ហើយរឿងមន្ត្រីប្រចាំការនៅច្រកចេញចូល គាត់ធានាថាគឺមិនដែលប្រើសម្ដីអសុរោះទៅលើប្រជាពលរដ្ឋនោះឡើយមានតែណែនាំឲ្យពួកគាត់ធ្វើឯកសារនិងរៀបចំឲ្យតាមច្បាប់កំណត់ ហើយអ្វីដែរលើកឡើងថាឯកសារស្នើសុំចុះវាស់វែងដាក់ទៅយូររាប់ខែមិនឃើញចុះទៅតាមការស្នើនោះដូចជាមិនអញ្ចឹងទេ បើសិនឯកសារគ្រប់ចំនួននោះយូរបំផុតតែ១៥ថ្ងៃទេ៕
