ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេល ២ថ្ងៃប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញបានដឹកនាំមន្រ្តីរបស់ខ្លួនដោយសហការជាមួយមន្រ្តីពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើប្រព័ន្ធ HACCP ដែលគាំទ្រដោយក្រុមជំនាញរបស់អង្គការ SPEC និង ISC

(រាជធានីភ្នំពេញ)៖ រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប.​ សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខារួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖

– ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន ៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។
⁃ ទី២ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើតូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។

សកម្មភាពនៃការត្រួតពិនិត្យនេះផងដែរគឺមានការគាំទ្រពីក្រុមជំនាញនៃអង្គការរបស់ SPEC និង ISC ដែលជាក្រុមអ្នកជំនាញផ្នែកអនុវត្តវិធានអនាម័យលើប្រព័ន្ធ HACCPផងដែរ។
ជាមួយគ្នានោះមន្រ្តីជំនាញបានធ្វើការដកហូតបាននូវបង្គារដែលមានចាក់នូវសារធាតុគីមីចំនួន១២.៣៥គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទចំនួន ៦.៥គីឡូក្រាមយកកម្ទេចចោលជៀសវាងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ។