(ក.ប.ប. បាត់ដំបង)៖ ដោយមានការស្នើសុំសហការពីមន្រ្តីជំនាញគយចល័តតំបន់៤ ដែលប្រចាំនៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ខេត្តបាត់ដំបងបានចូលរួមត្រួតពិនិត្យលើជ្រូកក្លាសេដែលផ្ទុកដោយរថយន្តមួយគ្រឿងម៉ាក lexus GX 470 ពណ៌ស្ករដោយក្នុងនោះមានជ្រូកក្លាសេចំនួន ១១០ក្បាល ស្មើនឹង ៨៨០គីឡូក្រាម។
ក្រោយពីមន្រ្តីជំនាញធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់បានឃើញថា ជ្រូកដែលបានដឹកជញ្ជូននោះផ្ទុកដោយខុសបទប្បញ្ញត្តិបចេ្ចកទេស និងក្នុងសីតុណ្ហភាពពុំត្រឹមត្រូវតាមច្បាប់ដែលមានចែងធរមាន។
ក្រោយពីត្រួតពិនិត្យចប់ មន្រ្តីជំនាញបានស្នើសុំគោលការពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចចោលដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញគយចល័តតំបន់៤ផងដែរ។