កំពង់ធំ:តុលាការខេត្តកំពង់ធំចេញដីកាកោះហៅលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដើម្បី»ចូលខ្លួនមកបំភ្លឺដោយផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អំពីដំណើររឿង ករណី “ឆបោកប្រាក់ចំនួន ១២,៨០០,០០០(ដប់ពីរលានប៉ែតសិបម៉ឺនរៀល)” ប្រព្រឹត្តនៅខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២៣ តាមបណ្តឹងរបស់ឈ្មោះ ស៊ន ស៊ុនហេង, ឈ្មោះ ឃឹម ឈន ឈ្មោះ សៀង ស៊ីណន, ឈ្មោះ ពត ធារ៉ា, ឈ្មោះ នេត សៅ, ឈ្មោះ អៀវ វ៉ាន់ហៀង, ឈ្មោះ អ៊ុត ចាន់លី និងឈ្មោះ កែវ យីន ។