ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទនិង ADB រួមគ្នាអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ IFSD3

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​បានជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីការគាំទ្រជំនួយបច្ចេកទេសក្នុងក្របខ័ណ្ឌអនុកម្មវិធីទី៣នៃ កម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ (IFSD3) ដែលADBនឹងផ្តល់មកធនាគារអភិវឌ្ឍន៍ជនបទ ក្នុងពេលខាងមុខ។

ជាមួយនឹងការចែករំលែកបទពិសោធន៍អំពីការពង្រឹង Financial Literacy ដល់អ្នកទទួលផលដោយក្រុមបេសកកម្ម ADB។

លោក កៅ ថាច បានចែករំលែកអំពីបទពិសោធន៍អនុវត្តជាក់ស្តែងរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការលើកកម្ពស់ Financial Literacy ជាមួយសហគមន៍កសិកម្ម ដែលជាអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។  លោកអគ្គនាយកក៏បានថ្លែងអំណរគុណដល់ ADB ដែលតែងតែគាំទ្រដល់ធនាគារអភិវឌ្ឍន៍ជនបទ៕