ភ្នំពេញ៖យោងតាមប្រភពព័ត៌មានបែកធ្លាយចេញពីផ្ទៃក្នុងបានបង្ហើបឲ្យដឹងថា កន្លងមកមានមន្រ្តីថ្នាក់ឧត្តមសេនីយ៍ទោម្នាក់រងការ ចោទថាបានការនាំសិក្ខាកាមចំនួន៥នាក់ចូលជាក្របខណ្ឌនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទសម្រាប់វគ្គ១២០នាក់នៅវិទ្យាស្ថានបច្ចេកទេសតេជោ ហ៊ុន សែន ដោយមិនបានឆ្លងកាត់ការប្រលងប្រជែងនោះទេ។
ប្រភពព័ត៌មានផ្ទៃក្នុងបានបង្ហើបបានឲ្យដឹងទៀតថា ករណីបញ្ចូលក្របខណ្ឌបម្រើការងារជានាយទាហាននោះគឺមានជាប់ពាក់ព័ន្ធ ឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ មានអត្តលេខ០៦៨៧៨៣ នាយករង នាយកដ្ឋានយន្តយុទ្ធអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេស ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ជុំវិញរឿងនេះតើលោក ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ដែលជាថ្នាក់លើរបស់ឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ បានដឹងរឿងនិងដែរឬទេពាក់ព័ន្ធមន្រ្តីក្រោមឱវាទខ្លួនបាននាំមនុស្សចូលក្របខណ្ឌក្នុងម្នាក់ៗ ត្រូវចាយ លុយជាថ្នូបានចូល អស់ ចន្លោះចាប់ពី១ ម៉ឺន៥ពាន់ដុល្លារឡើងទៅ ដោយមិនឆ្លងកាត់ការប្រលងនោះទេ។
ការបែកធ្លាប់ផ្ទៃក្នុងនេះ ធ្វើឡើង ខណៈថ្មីៗនេះមានប្រភពព័ត៌មានផ្ទៃ ក្នុងបានទំលាយឲ្យដឹងកាលពីថ្ងៃទី១១ខែមីនានេះ ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា មនុស្ស៥នាក់ខាងលើ ដែល ឧត្តមសេនីយ៍ទោ ឈ្មោះ ហៀង សម្បត្តិ បាននាំចូលនោះត្រូវបង់លុយជាមុន ទើបទទួលបានក្របខណ្ឌនៃកងយុទ្ធពលខេមរភូមិន្ទ ។
ជុំវិញព័ត៌មានផ្ទៃក្នុងខាងលើនេះដែរ លោកឧត្តមសេនីយ៍ ចៅ ភិរិទ្ធ មិនអាចសុំការបំភ្លឺបានទេ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ នៅពេលសួរថា តើលោកបាននាំមនុស្ស៥នាក់ ចូលក្របខណ្ឌទាហានចូល វគ្គ១២០នាក់នៅវិទ្យាស្ថានបច្ចេកទេសតេជោហ៊ុនសែនមែនឬទេលោកបានឆ្លើយយ៉ាងស្ទាក់ស្ទើរថា «មាន តែ១ នាក់ ហើយបានព័ត៌មានពីណា?»។
យោងតាមព័ត៌មានផ្ទៃក្នុងដដែល ដែលបានបែកធ្លាយខាងលើ ដែលបានបញ្ជាក់ថា ក្នុងចំណោមមនុស្ស៥នាក់ ឧត្តមសេនីយ៍ទោ ខាងលើនេះ ដែលបាននាំចូលហើយនោះគឺ មានយុវជនម្នាក់មិនបានចូលហ្វឹកហាត់នោះទេ សូម្បីតែអក្សរខ្មែរក៏មិនចេះសរសេរផង បែរជាបានចូលដោយរលូន ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាលដែលកំណត់។
ការបែកធ្លាយព័ត៌មានផ្ទៃក្នុង ចំពោះឧត្តមសេនីយ៍ទោឈ្មោះ ហៀង សម្បត្តិ ដែលបានយកមនុស្ស ៥នាក់ចូលទាហាន ដោយមិនបានឆ្លងកាត់ការប្រលងខាងលើគឺ ជារឿងពិតមែន ?សូមលោក ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ដែលជាថ្នាក់លើរបស់ឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ ស្នើទៅរដ្ឋមន្រ្តីក្រសួងការពារជាតិគួរតែពិនិត្យនឹងចាត់ការតាម និតិវិធីច្បាប់ ។
កន្លងទៅថ្មីៗនេះ ក្រសួងការពារជាតិ ធ្លាប់បានប្រកាសជ្រើសរើសមន្ត្រីប្រលងចូលក្របខណ្ឌនៃកងយុទ្ធពលខេមរភូមិន្ទប៉ុន្តែប្រភពពីម ន្រ្តីក្រសួងការពារជាតិអះអាងថា គ្មានបុគ្គលណាមានសិទ្ធិក្នុងការសម្រេចនោះឡើយ គឺឆ្លងកាត់ការប្រលង ពោលគឺត្រូវ តែអនុវត្តទៅតាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនិងរាជរដ្ឋាភិបាល មានន័យថា មានចំណេះ ទាំង សមត្ថភាព ទើបប្រឡងជាប់។