ប្រព័ន្ធផ្សព្វផ្សាយ CNN បានអោយដឹងថា តុលាការរបស់ប្រទេស កាណាដា បានបើកសវនាការជំនំជំរះលើលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីរបស់ស្ថាបនិកក្រុមបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ។
តុលាការ កាណាដា បានចោទប្រកាន់លោកស្រី ម៉េង វ៉ាន់ចូវ ពីបទរំលោភបំពានលើទណ្ឌកម្មអាមេរិកដែលបានដាក់លើប្រទេសអ៊ីរ៉ង់ ។
តុលាការ កាណាដា បានអោយដឹងថា លោកស្រី វ៉ាន់ចូវ អាចប្រឈមនឹងការបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីទទួលទោសទៅតាមច្បាប់របស់អាមេរិក ៕