ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)ពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

កំពង់ចាម:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ ២០២៤នេះបានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាមរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីដ៏មានសារ:សំខាន់មួយនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល. ក.តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការអញ្ជើញចូលរួមរបស់លោកស្រី កុល ធារិន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា លោក អាំង សំបូរ សមាជិកគណៈកម្មការទី២នៃរដ្ឋសភា។
អ្នកអញ្ជើញចូលរួមផ្សេងទៀតមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាសាដំបូងខេត្ត។
អ្នកចូលរួមអនុវត្តការចូលរួមផងដែរគឺស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ ប្រតិ បត្តិការសឹករងខេត្ត គណៈបញ្ជាការ។

កិច្ចប្រជុំដែលបានពិភាក្សាជាច្រើនម៉ោង បានឯកភាពក្រុង-ស្រុក-ឃុំ-សង្កាត់, រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់, មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងប្រតិបត្តិករល្បែងផ្សង សំណាងប្រមាណ ៣៨០ នាក់។

កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានវេទិកាពិភា ក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត កំពង់ចាម លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង។

លើសពីនេះ គឺ បានស្វែងយល់ពីកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង និង បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ចាម សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន ។

អ្វីដែលសំខាន់ គឺ ការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬ អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. និង៣. លើកកម្ពស់ការយល់ដឹងឱ្យកាន់តែ ទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សង

សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស និងតាមការណែនាំរបស់ លោកអភិបាលនៃគណៈអភិបាព ខេត្តកំពង់ចាម រួចមក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត។
សម្រាប់ គណៈបញ្ជាការឯកភាពក្រុង-ស្រុ ក- ឃុំ-សង្កាត់, រដ្ឋបាល ក្រុង-ស្រុក-ឃុំ- សង្កាត់ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែង ស៊ីសងខុស ច្បាប់គ្រប់ប្រភេទ និងទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។

កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តកំពង់ចាម”បានថប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរ តាមការរំពឹងទុក។