ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានឃាត់រថយន្តដឹកសត្វមាន់រស់មកពីវៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត

ភ្នំពេញ: នៅវេលាម៉ោង ០៣ និង ៤០នាទីព្រឹក នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSsangyong ISTANA ពណ៍ស ស្លាកលេខភ្នំពេញ2T-1913 ដឹកសត្វមាន់រស់ចំនួន៦៨៩ក្បាល។ ឃាត់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តខាងលើនេះបានដឹកសត្វមាន់រស់មកពីប្រទេស វៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែងឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។