ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារយុវជន ESEA នៅប្រទេសថៃសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំ “សង្ក្រានខ្មែរនៅប្រទេសថៃ” នៅតាមតំបន់ជាច្រើនដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

(ប្រទេសថៃ)៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារយុវជន ESEA នៅប្រទេសថៃ សហការជាមួយស្ថានទូតកម្ពុជានៅប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ“សង្ក្រាន្តខ្មែរនៅថៃ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅតាមតំបន់ជាច្រើនក្នុងប្រទេសថៃដោយមានការចូលរួមពីបងប្អូនខ្មែរសិស្ស និស្សិតដែលរស់នៅ សិក្សា និងប្រកបការងារក្នុងប្រទេសថៃសរុបប្រមាណជាង ១ ៥០០នាក់ មកពីតំបន់ជាច្រើនដូចជា ខេត្តស៊ុរិន ខេត្តសៈរៈប៊ុរី ខេត្តរ៉ៈយ៉ង ខេត្តឈុនប៊ុរី ខេត្តសៈរៈប៊ុរី ខេត្តឆៈឈើងសៅ និងខេត្តសាមុតប្រាកាន។

កម្មវិធីនេះផ្ដើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរលេងល្បែងប្រជាប្រិយមានបោះអង្គញ់ចោ លឈូង ទាញព្រ័ត្រលាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។
លើសពីនេះកម្មវិធីមានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផ លខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់៕

#MLVT #HENGSour