ភ្នំពេញ: ដោយសារតែការតស៊ូ និងការលះបង់ពេលវេលាផ្ទាល់ខ្លួន ក្នុងការចូល រួមបំពេញកិច្ចការ សង្គមជាតិជាង២០ឆ្នាំមកនេះ ឥឡូវ អតីតកុមារកំព្រាម្នាក់នៅគៀនឃ្លាំង មានកិត្តិយសដ៏ធំធេង ទទួលបានវិញ្ញបនបត្រវិជ្ជជីវ:ជំនាញផ្នែក វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការវិនិយោគថ្នាក់កណ្តាលសមាគម សហព័ន្ធវិនិយោគិនកម្ពុជាថែមទៀត។
អតីតកុមារកំព្រានៅគៀនឃ្លាំងពីទស្សវត្តឆ្នាំ១៩៨០ ស្ទើរតែនឹកស្មានមិនដល់ ដោយទទួលបានការតែងតាំង និងវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព ហើយកុមាររូបនោះ គឺឧកញ៉ា ឆាយ សុធា បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនDLA ដែលជាក្រុមហ៊ុនទទួលពិគ្រោះយល់ ផ្នែកច្បាប់ ពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។
លោកឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ក្នុងនាមជាប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា បានអានលិខិតសសើរ ក្នុងពិធីនោះ ផងដែរ ដែលបង្ហាញពី គុណតម្លៃ និងសមត្ថភាព ទេពកោសល្យ ការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អ្នកជំនាន់ក្រោយ ក្នុងបុព្វហេតុ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនំាដ៏ប៉ិនប្រសព្វនិងឆ្លាតវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
ពិធីដ៏ឧត្តុង្គឧត្តមនេះ រៀបចំឡើងនៅថ្ងៃ ០១ ខែមេសា ឆ្នាំ២០២៤ នា វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដោយមានផ្តល់វិញ្ញាបនត្រវិជ្ជាជីវ:ជូននិស្សិតជាច្រើនរូប។
អ្វីជាមោទនភាព នៅក្នុងពិធីនោះឃើញ លោកឧកញ៉ា ឆាយ សុធា បង្ហាញស្នាមញញឹម ពេលទទួលបាន វិញ្ញបនបត្រវិជ្ជជីវ: ជំនាញផ្នែក វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបញ្ជាក់ថា កូនកសិករ ឬកូនកំព្រា មិនសំខាន់ទេ គឺនៅមានឱកាសជានិច្ច ក្នុងការអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ដើម្បីចូលរួមបម្រើសង្គមជាតិ និងរាជរដ្ឋាភិបាល។
អ្វីគួរជាទីមោទនភាពថែមទៀតនោះ នៅរសៀលថ្ងៃដដែល លោកឧកញ៉ា ឆាយ សុធា ក៏ត្រូវបានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ធ្វើពិធីប្រកាសតែងតាំងលោកឧកញ៉ា ឆាយ សុធា ជាអនុប្រធានគណៈកម្មការវិនិយោគថ្នាក់កណ្តាលសមាគម សហព័ន្ធវិនិយោគិនកម្ពុជា ។
ក្នុងនោះផងដែរ បន្ទាប់ពី បានទទួលវិញ្ញាបនបត្ររួច ឧកញ៉ា ឆាយ សុធា និងឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានបង្ហាញទង់សមាគដល់គណអតិបតីចូលបង្ហាញពីសក្តានុពល របស់ គណៈកម្មការវិនិយោគថ្នាក់កណ្តាលសមាគម សហព័ន្ធវិនិយោគិនកម្ពុជា ក្នុងបេសកកម្ម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។
ជាការកត់សម្គាល់កន្លងទៅ សមាគមសហព័ន្ធអ្នកវិនិយោគនិកម្ពុជាច ដែលដឹកនាំដោយឧកញ៉ា សមូហបណ្ឌិត ឡី សុភាព បានជួយដល់សមាជិកជាអ្នកវិនិយោគិនជាច្រើនផងដែរនៅកម្ពុជា ទាំងក្នុងស្រុកនិងក្រៅស្រុក។