ភ្នំពេញ :សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបានឲ្យដឹងថា មួយរយៈពេលកន្លងមកនេះមានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញជាបន្តបន្ទាប់ ដោយឡែកមានទីតាំងមួយកន្លែងបានមួយបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមានឈ្មោះ អាម៉ាប់ បានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលថ្នាក់មូលដ្ឋានសង្កាត់ឬសប៉ុស្តិ៍មិនបានរាយការណ៍ឬមួយដឹងហើយមិនចាត់វិធានការ។
ប្រជាពលរដ្ឋរស់នៅនោះនិយាយថា កន្លងមកដោយភ័យខ្លាចករណីឆក់ ប្លន់ កើតមានជាបន្តបន្ទាប់ ហើយក៍ស្នើរសុំអោយ អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង លោក វរះសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និង លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។
កន្លងទៅក្រសួងមហាផ្ទៃបានដាក់ចេញ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោកបានអំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផង។
ពាក់ព័ន្ធករណីនេះលោក សុឹម ពិសិដ្ន អធិការនគរបាល ខណ្ឌទួលគោក ធ្លាប់បានឲ្យកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ ដោយលោកថា គឺមិនអនុញ្ញាតអោយមានការបើកល្បែងនោះឡើយ។ ពលរដ្ឋខាងលើនៅតែទទួចស្នើ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកចាត់អោយមន្ត្រីចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីឲ្យបានអនុវត្តទៅតាមផ្លូវច្បាប់។