ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ The Straits Times នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានអត្ថន័យជាខេមរភាសាដូចខាងក្រោម៖
វេទិកា: ព្រែកជីកនឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា
អត្ថបទរបស់សារព័ត៌មាន AFP ដែលមានចំណងជើងថា “កម្ពុជានឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា លើកឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា” កាលពីថ្ងៃទី៣០ ខែឧសភា មានអត្ថន័យចោទប្រកាន់ដែលមិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះពាល់បរិស្ថាននៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមិនបានលើកឡើងពីផលប្រយោជន៍ដ៏ធំធេងដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះទៀត។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើងសម្រាប់បម្រើឱ្យការប្រើប្រាស់របស់ប្រជាជនទូទៅតែប៉ុណ្ណោះ និងគ្មានគោលបំណង ឬផែនការសម្រាប់ការប្រើប្រាស់របស់នាវាយោធានោះទេ។
យោងតាមមាត្រាទី៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការតាំងមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាត្រូវបានហាមឃាត់ជាដាច់ខាត ដែលនេះអាចធានាបានថាព្រែកជីកនឹងមិនត្រូវបាន
ប្រើប្រាស់សម្រាប់បម្រើដល់គោលបំណងយោធានោះទេ។
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងលម្អិត ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិចំនួន ៤៨នាក់ ធានាបានថាគម្រោងព្រែកជីកនេះនឹងមិនមានផលប៉ះពាល់ទៅលើទន្លេមេគង្គឡើយ។
ម៉ូដែលធារាសាស្រ្តបានព្យាករណ៍ថា ការប៉ះពាល់ទៅលើរំហូរទឹកទន្លេមេគង្គមានត្រឹមតែ០,០៦% ប៉ុណ្ណោះ នៅក្នុងរដូវប្រាំង និងមិនមានផលប៉ះពាល់សោះឡើយនៅក្នុងរដូវវស្សា។
គម្រោងនេះនឹងបង្កើតឱ្យមានជម្រកសត្វថ្មីៗ ហើយការពារការជ្រៀតចូលនូវទឹកប្រៃ ដែលផ្តល់នូវការការពារដល់ជីវចម្រុះនៅដីសណ្តទន្លេមេគង្គ។
ជាមួយនឹងការតភ្ជាប់ដោយផ្ទាល់តាមរយៈផ្លូវទឹក រវាងទីក្រុងភ្នំពេញនិងសមុទ្រខេត្តកែប ព្រែកជីកនេះនឹងលើកកម្ពស់ប្រសិទ្ធិភាពពាណិជ្ជកម្មរបស់កម្ពុជា បង្កើតការងារ ជំរុញការអភិវឌ្ឍរោងចក្រឧស្សាហកម្ម ជំរុញទេសចរណ៍ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស។
ផលប្រយោជន៍ទាំងនេះនឹងធ្វើឱ្យទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរ ប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលភស្ដុភារកម្មដ៏សំខាន់នៅក្នុងតំបន់៕
តំណរភ្ជាប់ទៅកាន់អត្ថបទផ្សព្វផ្សាយទាំងស្រុង៖ https://www.straitstimes.com/…/forum-canal-will-bring…