បន្ទាយមានជ័យ: សេចក្តីរាយការណ៍ពីមន្រ្តីច្រកទ្វារព្រំដែនអូស្មាច់ឲ្យដឹងថា មានរថយន្តដឹកសត្វជ្រូករាប់រយក្បាលចាកចេញពីប្រទេសថៃ មកកម្ពុជា យ៉ាងគគ្រឹកគគ្រេង តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី១៩ មិថុនាឆ្នាំ២០២៤នេះ ខណៈដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានហាមឃាត់ការនាំចូលសាច់បង្កកដើម្បីជួយសម្រួលលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ និងអ្នក ចិញ្ចឹមសត្វនៅក្នុងស្រុក ។
ការនាំចេញសត្វជ្រូកដឹកចេញពីប្រទេសថៃមកកម្ពុជាឆ្លងកាត់តាមច្រកអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្រុមមន្ត្រីនិយាយថា ខាងក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឲ្យនាំចេញចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ចំនួនទឹកប្រាក់១៧០ក្បាល×២០០០រៀល= ៣៤០០០០រៀលចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ យោបល់របស់បសុពេទ្យជ្រូករស់ត្រូវមានសុខភាពល្អគ្មានរោគសញ្ញានៃជំងឺឆ្លងមុនពេលដឹកជញ្ជូនលិខិតអនុញ្ញាតនេះ មានសុពលភាពសម្រាប់ការដឹកជញ្ជូនតែមួយលើកគត់។
សព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន៥ក្រុមហ៊ុនប៉ុណ្ណោះ ដែលទទួលសិទ្ធិ សុំចូលសត្វជ្រូករស់ពីប្រទេសជិតខាងសំរាប់ ផ្គត់ផ្គង់ក្នុងស្រុក ហេតុអ្វី បានជា ក្រុមហ៊ុន ធឿន សាមិត មានសិទ្ធិធំម្លេះ ឬមានខ្សែធំសម្រួលពីក្រោយឆាក ទើបត្រូវបានអនុញ្ញាតច្បាប់នាំចូលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វទៅវិញ ដោយចុះហត្ថលេខានៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៤នេះ ទៅវិញ?។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបិទការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាងយូរមកហើយ ដោយជំរុញផលិតកម្មចិញ្ចឹមសត្វ ក្នុងស្រុក ដើម្បីជួយដល់កសិករនិងបង្កើនតម្លៃបន្ថែមដល់កសិករ។
ដោយឡែក ហេតុអ្វី បានជាក្រុមហ៊ុន ឌឿន សាមិត មានច្បាប់អនុញាតិលឿនដូច្នេះ ដែលចេញពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា ដោយមានសិទិ្ធ ដឹកជញ្ជូនសត្វជ្រូករស់នាំចូលពីប្រទេសថៃតាមច្រកអូរស្មាច់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ! ហើយតើរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានជ្រាបរឿងនេះដែរឬទេ។
g src=”https://daily-khmer.com/wp-content/uploads/2024/06/IMG_20240620_064602_420.jpg” alt=”” width=”668″ height=”1033″ class=”alignnone size-full wp-image-91697″ />