ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ វិមានរដ្ឋសភា

ភ្នំពេញ: លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះបាន អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ដែលមានការអញ្ជេីញចូលរួម ពីភាគីពាក់ព័ន្ធ ដូចជា គណៈកម្មការសាធារណការ ដឹកជញ្ជូនអាកាសចរស៊ីវិល។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ក្រសួង រ៉ែ ថាមពល ក្រសួង ពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ។

ប្រជុំពិភាក្សាការងារនេះដែរ ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈ កម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលជំនួបនេះធ្វេីនៅវិមានរដ្ឋសភា៕