ភ្នំពេញ:ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖
១. លើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព។
២. ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
៣. ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្រ្តី និងការពង្រាយមន្រ្តី។
៤. សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ មានភាពច្បាស់លាស់ អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ។