កំពង់ចាម:ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រុមការងារ បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឧកញ៉ា ឡូវ ហ៊ឹង ក៍បានចូលរួមកម្មវិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តសុទីបារាម ហៅវត្តបឹងទីង ឃុំទងត្រឡាច កាលពីរសៀលថ្ងៃអាទិត្យថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្ត សុទីបារាម ហៅវត្តបឹងទីង។
ឧកញ៉ា ឡូវ ហ៊ឺង និង លោក កៅ សុខអាន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងឯកឧត្តម ស្រី សុភក្រ្ត័ អភិបាល រងខេត្តកំពង់ចាម លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ រួមទាំងមានការចូលរួមអំពី ព្រះនាគមុនី ប៊ុត តាំងឆេង មេគុណខេត្តកំពង់ចាម និងមន្រ្តីសង្ឈជាច្រើនទៀត រួមទាំង មន្រ្តីពាក់ពន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋប្រមាណ៦០ ០នាក់ លោកតាជី លោកយាយជីផងដែរ ។