សៀមរាប: បើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សិរីវុត្ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់។
សម្រាប់កាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ៖
ជាមធ្យមក្នុងរដូវកាល high season កន្លងមក មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមមានប្រមាណជាង២៥០០ ទៅ ២៦០០ នាក់/ថ្ងៃ និងជើងហោះហើរជាមធ្យមមានប្រមាណជាង៤០ជើង/ថ្ងៃ (ទ្វេទិស) រីឯរដូវកាល low season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាអង្គរ ជាមធ្យមប្រមាណជាង២០០០ ទៅ២២០០ នាក់/ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង៣២ជើង/ថ្ងៃ (ទ្វេទិស) ។
១) ភាគច្រើនហោះហើរមកពីបណ្តារប្រទេសអាស៊ាន និងពីប្រទេសចិន
២) ភ្ញៀវចម្រុះជាតិសាសន៍ អាស៊ី 75% អឺរ៉ុប 25%
៣) អ្នកដំណើរចេញ-ចូល អាកាស យានដ្ឋានសៀមរាបអង្គរមានប្រមាណ ៤០ សញ្ជាតិក្នុងនោះ សញ្ជាតិដែលចេញ-ចូលច្រើនជាងគេមាន៖
ក- UNITED STATES
ខ- INDIA
គ- UNITED KINGDOM
ឃ- KOREA
ង- GERMANY
ច-China
៤) បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន១១ ធ្វើការហោះហើរចរញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិចំនួន៩ និងក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួន២
៥) ដោយឡែក ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត៨%៕