កំពង់ចាម៖ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច រួមគណះកម្មាធិការគណបក្សស្រុកស្រីសន្ធរ សមាជិកបក្ស និងព្រះគ្រូចៅអធិការវត្តបឹងទីង បានប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១ -២៨ ០៦ ២០២៤) បានរៀបចំឡេីង នៅក្នុងសាលាឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹក
ថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងនោះសមាជិកបក្ស គ្រួសារបក្ស បានទទួលថវិកាមួយចំនួន និងថ្នាំពេទ្យសម្រាប់ប្រេីប្រាស់ក្នុងគ្រួសារ។
បន្ថែមពីនេះស្ថិតនៅឃុំទងត្រឡាចនេះដែរ ឧកញ៉ា ឡូវ ហ៊ឹង រួមគណះកម្មាធិការគណបក្សស្រុកស្រីសន្ធរ សមាជិកបក្ស និងព្រះគ្រូចៅអធិការវត្តបឹងទីង បានប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយបានសម្តែងនូវការគាំទ្រគោលនយោបាយរបស់គណបក្សដល់សមាជិកដែលបានចូលរួមផងដែរ។